ក្លឹបយក្សអេស្បាញ Barcelona ត្រូវបាន The Sun ចេញផ្សាយថាកំពុងស្វែងរកវិធីសាស្ត្រក្នុងការបន្តកុងត្រាថ្មីជូនកីឡាករ Ousmane Dembele ដោយបារម្ភថានឹងអាចបាត់បង់កីឡាកររូបនេះក្នុងតម្លៃតិច។
កីឡាករខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នមានកុងត្រារហូតទៅដល់រដូវក្តៅមួយទៀតប៉ុន្តែប្រសិនបើកីឡាករអាចឈានចូលដល់ពេលវេលាកៀកនឹងកុងត្រានោះមានន័យថាក្លឹបនឹងអាចបាត់បង់ប្រាក់តម្លៃខ្លួនយ៉ាងច្រើនជាមិនខាន។
ប្រភពដដែលបានបង្ហាញដែរគិតមកទល់ពេលនេះប្រសិនបើមានក្លឹបណាចង់បានកីឡាករបារាំងរូបនេះពួកគេនឹងត្រូវចំណាយយ៉ាងហោចណាស់៨៨លានផោនប៉ុន្តែបើពួកគេអាចចរចានៅក្នុងខែកក្កដានិងខែសីហានោះតម្លៃខ្លួនរបស់គាត់នឹងធ្លាក់មកត្រឹមតែ៤៤លានផោនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី