ភ្នំពេញ ៖ លោក FU Biao ប្រធានសហព័ន្ធ កីឡាវូស៊ូ-កុងហ្វូពិភពលោក និងលោក Ken Wottowa អនុប្រធានសហព័ន្ធ កីឡាវូស៊ូ-កុងហ្វូអាមេរិក បានមកទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា ដើម្បីស្វែងយល់ពីចំណុចខ្វះខាត របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត ។

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក FU Biao ប្រធានសហព័ន្ធកីឡាវូស៊ូ-កុងហ្វូពិភពលោក បានជួបពិភាភ្សាការងារ ជាមួយលោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និង លោក ម៉ៅ ច័ន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា នូវចំណុចសំខាន់ ដើម្បីជួយផ្នែកបច្ចេកទេស ដល់សហព័ន្ធកីឡាវូស៊ូកម្ពុជា ។
លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា របស់លោកប្រធាន សហព័ន្ធកីឡាវូស៊ូ-កុងហ្វូពិភពលោក មានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ចំពោះលោកចុះមើល ទីលានហ្វឹកហាត់ នៅវិទ្យាល័យបាក់ទូក ដោយមានកីឡាករ-កីឡាការិនី វូស៊ូធ្វើការហ្វឹកហាត់ និងជួបពិភាក្សាការងារមួយ ចំនួនដើម្បីជួយអភិឌ្ឍនកីឡាវូស៊ូ ទំាងបច្ចេកទេសប្រកួត ក្នុងការត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។

លោក ម៉ៅ ច័ន្ថាវុធ អគ្គលេខាធិការបាននិយាយ ថា លោបានស្មើសុំលោក FU Biao ប្រធានសហព័ន្ធកីឡាវូស៊ូ-កុងហ្វូពិភពលោក ឲ្យជួបផ្នែកបច្ចេកទេសទំាងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីវូស៊ូកម្ពុជា ដើម្បីឈានជើងចូលកម្រិតពិភពលោក ចំពេលវូស៊ូ ត្រូវបានដាក់បញ្ជូលព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។

លោក FU Biao ប្រធានសហព័ន្ធកីឡាវូស៊ូ-កុងហ្វូពិភពលោក បានមានប្រសាសន៍ថា សហព័ន្ធកីឡាវូស៊ូកម្ពុជា អាចបញ្ជូនកីឡាករ-កីឡាការិនីវូស៊ូកម្ពុជា ជាច្រើននាក់ទៅហ្វឹកហាត់រយៈពេល ១ ទៅ ២ ឆ្នាំជាមួយលោកបាន ហើយលោកនឹងឧបត្ថម្ភទំាង ការស្នាក់នៅ ហូបចុក សម្លៀកំពាក់ និងគ្រប់អី្វៗទំាងអស់ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសដល់កីឡាករ-កីឡាការិនីវូស៊ូកម្ពុជា ។ សហព័ន្ធកីឡាវូស៊ូកម្ពុជា ត្រូវសាងសងទីលានហ្វឹកហាត់ ឲ្យមានទំហំដោយអំពាវនាវឲ្យខ្មែរ ចិន និងបរទេសហ្វឹកហាត់ កីឡាប្រភេទនេះ៕
