កីឡា

ក្រុមបាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ប្រចាំឆ្នាំ២០២២-២០២៣

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានរកឃើញក្រុម បាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាអត្តណលកម្ម រកឃើញម្ចាស់មេដាយមាសមួយចំនួន នៃការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅតាមទីលាន របស់ខេត្ត ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេសរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើក ។

សម្រាប់កីឡាបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រ ៖ក្រុមបាល់ទាត់កុមារា បឋម ស្រុកខ្សាច់កណ្តាលប៉ះក្រុមបាល់ទាត់កុមារា បឋម ស្រុកកោះធំ ចំណែកក្រុមបាល់ទាត់ កុមារា បឋម ស្រុកល្វាឯម ប្រកួតជាមួយក្រុមបាល់ទាត់កុមារា បឋម ស្រុកស្អាង ចំពោះក្រុម ដែលទទួលជ័យជម្នះនឹងប្រជែង រកជើងឯកប្រចាំឆ្នាំ២០២៣។
ការប្រកួតអត្តពលកម្ម ៖ វិញ្ញាសាលោតចម្ងាយកុមារា៖ម្ចាស់មេដាយមាសបានទៅលើកីឡាករ រិន ប្រុសមាស ស្រុកខ្សាច់កណ្តាល ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ រិន ដារ៉ូ ស្រុកពញាឮ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ជឹង អរុណរង្សី ស្រុកកណ្តាលស្ទឹង ។
វិញ្ញាសាលោតចម្ងាយកុមារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ជឿន ស្រីពៅ ស្រុកខ្សាច់កណ្តាល ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការិនី ប៊ុត លីហ្សា ស្រុកពញាឮ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ថុល ម៉ារ៉ា កណ្តាលស្ទឹង ។

រីឯវិញ្ញាសាលោតកម្ពស់កុមារា៖ម្ចាស់មេដាយមាសបានទៅលើកីឡាករឌិត សំណាង ស្រុកខ្សាច់កណ្តាល ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ ទី សុវណ្ណរាជ ស្រុកពញាឮ និងម្ចាស់មេដាយមាសបានទៅលើកីឡាករ ងែត សុវណ្ណរាជ ស្រុកកណ្តាលស្ទឹង ។ កុមារី៖ ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី
លឹម លីណា ស្រុកពញាឮ ម្ចាស់មេដាយប្រាក់បាន ទៅលើកីឡាការិនី សំអាង សុខលីន ស្រុកខ្សាច់កណ្តាល និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនីមាន សៀវម៉ី កោះធំ។
ការប្រកួតកីឡាសិស្សសិស្សបឋម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២០-២០២១ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនៅភ្នំពេញ ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ។ ការប្រកួតនេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ៕

Most Popular

To Top