ទោះបីជាបរាជ័យ២ប្រកួត ចុងក្រោយលទ្ធផល ៧ទល់នឹង០ជាមួយនឹង Liverpool និងសូន្យស្មើជាមួយនឹង Southampton ក្តីប៉ុន្តែគេមើលឃើញថា ទំរង់លេងរបស់ Man UTDជារួមនៅរដូវកាលនេះ គឺពិតជាមានការអភិវឌ្ឍ។
បញ្ចប់រដូវកាលមុនត្រឹមលេខ ៦ខណៈដែលបច្ចុប្បន្នកំពុងឈរ នៅលេខរៀងទី៣មាន១៦ពិន្ទុតាមពីក្រោយក្រុមលេខ១ក្នុងពូលកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគ្រូបង្វឹករូបនេះបានអះអាងថា ក្រុមរបស់លោក នឹង បញ្ចប់រដូវកាលនេះត្រឹមលេខ ២ហើយនឹងអាចមានឱកាសលើក ពានអង់គ្លេសសាជាថ្មី នៅរដូវកាលក្រោយ។
លោក Ten Hag ដែលបាន លើកពាន Carabao Cup ផងដែរនោះបាននិយាយថា ពួកយើងធ្វើការកែប្រែបានល្អប្រសើរ ជាងមុនឆ្ងាយប៉ុន្តែនៅមានចន្លោះប្រហោង មួយចំនួនដែលខ្ញុំគិតថា នឹងត្រូវប្រើប្រាស់រយៈពេលវែង ដើម្បីកែប្រែបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី