កីឡា

ក្រុមស្រុកខ្សាច់កណ្តាល ប៉ះក្រុមស្រុកល្វាឯម វគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ប្រចាំឆ្នាំ២០២២-២០២៣

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់កុមារា បឋម ស្រុកខ្សាច់កណ្តាល ប៉ះក្រុមបាល់ទាត់កុមារា បឋម ស្រុកល្វាឯម វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ -២០២៣ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេស រៀបចំដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើក ។

សម្រាប់ក្រុមបាល់ទាត់កុមារា បឋម ស្រុកកោះធំ ប៉ះក្រុមបាល់ទាត់កុមារា បឋម ស្រុកស្អាងដណ្តើមចំណាត់ចថ្នាក់លេខ ៣ នៅទីលានបាល់ទាត់ ខេត្តកណ្តាលនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចំណែកបាល់ទះ បាល់បោះ និងអត្តពលកម្មដូចគ្នាដែរ ។

រីឯអត្តពលកម្មកុមារថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣នេះ៖វិញ្ញាសារត់ល្បឿនកុមារា ម្ចាស់មេដាយមាស បានទៅលើកីឡាករ សុធា មិថុនា ស្រុកកោះធំ ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករ ណុន សុវណ្ណរាជ្យ ស្រុកខ្សាច់កណ្តាល និងម្ចាស់មេដាយសំរិទ្ធបានទៅលើកីឡាករ ណូយ ចំរើន ស្រុកពញាឮ។
ដោយឡែករត់ល្បឿនកុមារី៖ម្ចាស់មេដាយមាសបានទៅលើកីឡាការិនី ភារុំ ធារ៉ា ស្រុកកោះធំ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី យុន សេងហ័រ ស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយសំរិទ្ធបានទៅលើកីឡាការិនី ជីង ម៉េងស័ង ស្រុកខ្សាច់កណ្តាល ។

វិញាសារត់បណ្តាក់៤X៤៖វិញ្ញាសាអត្តពលកម្មកុមារី ម្ចាស់មេដាយមាសបានទៅលើស្រុកខ្សាច់កណ្តាល ម្ចាស់មេដាយប្រាក់ បានទៅលើស្រុកពញាឮ និងម្ចាស់មេដាយប្រាក់ បានទៅលើស្រុកកោះធំ ព្រមទាំងវិញ្ញាសាអត្តពលកម្មកុមារ ម្ចាស់មេដាយមាស បានទៅលើស្រុកពញាឮ ម្ចាស់មេដាយប្រាក់ បានទៅលើស្រុកខ្សាច់កណ្តាល និងម្ចាស់មេដាយសំរិទ្ធបានទៅលើស្រុក កោះធំ ។

វិញាសាបាល់បោះ៖វិញ្ញាសាអត្តពលកម្មកុមារី ម្ចាស់មេដាយមាសបានទៅលើក្រុងតាខ្មៅ ម្ចាស់មេដាយប្រាក់ បានទៅលើស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយប្រាក់បានទៅលើស្រុកកៀនស្វាយ និងវិញ្ញាសាអត្តពលកម្មកុមារា ម្ចាស់មេដាយមាស បានទៅលើក្រុងតាខ្មៅ ម្ចាស់មេដាយប្រាក់ បានទៅលើស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយប្រាក់ បានទៅលើស្រុកកៀនស្វាយ៕

Most Popular

To Top