ក្រុមហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយប្រកួតជើងទីពីរចាញ់ Real Madrid ១-០ កាលពីយប់មិញ។
Liverpool ដែលប្រកួតចាញ់ កាលពីជើងទីមួយ ៥-២ បានដាក់ខ្សែប្រយុទ្ធដល់ទៅ៤នាក់ សម្រាប់ការប្រកួតយប់មិញនៅកីឡដ្ឋាន Bernabeu ដើម្បីព្យាយាមវាយបកត្រឡប់មកវិញ ។ ប៉ុន្តែក្ដីសង្ឃឹមនេះ មិនដូចបំណងឡើយ ដោយនាទី៧៨ ខ្សែប្រយុទ្ធ Karim Benzema រកបានមួយគ្រាប់ឲ្យ Madrid ហើយក៏ជាគ្រាប់ជ័យជម្នះ ក្នុងប្រកួតនេះផងដែរ។
ដូច្នេះសរុបការប្រកួតទាំងពីរជើង Real Madrid បានយកឈ្នះ Liverpool ៦-២ បានឡើងទៅកាន់វគ្គ៨ក្រុម ចុងក្រោយពានរង្វាន់ Champions League។ ទល់នឹងពេលនេះពានរង្វាន់ UCL បានរកឃើញអស់ហើយ ដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ មានដូចជា៖

Chelsea
Manchester City
Real Madrid
Inter Milan
AC Milan
Napoli
Bayern Munich
Benfica៕
