ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់កុមារា បឋម ស្រុកខ្សាច់កណ្តាល គ្រងតំណែងជើងឯក បន្ទាប់ឈ្នះ ពីក្រុមបាល់ទាត់កុមារា បឋម ស្រុកល្វាឯមវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេស រៀបចំដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្នុងឱកាស ពិធីប្រគល់ជយលាភី និងមេដាយ ជូនក្រុមកីឡាករ-កីឡាការិនីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពី សំណាក់លោកស្រី ហ៊ុន កុសនី អភិបាលរង ខេត្តកណ្តាលតំណាងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល។
ក្រុមបាល់ទាត់កុមារា បឋម ស្រុកស្អាងជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់កុមារា បឋម ស្រុកកោះធំ ចំណាត់ថ្នាក់លេខ ៤ ចំណែកក្រុម បាល់ទាត់កុមារី បឋម ក្រុងតាខ្មៅជាប់ចំណាត់ថ្នាក់លេខ ១ និងក្រុមបាល់ទាត់កុមារា បឋម ស្រុកកណ្តាលស្ទឹង ចំណាត់ថ្នាក់លេខ២ ។
ចំណែកបាល់ទះកុមារី ៖ ចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទះកុមារី បឋម ស្រុកអង្គស្នួល ចំណាត់ថ្នាក់លេខ២ ក្រុមបាល់ទះកុមារី បឋម ស្រុកកណ្តាលស្ទឹង និងចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទះកុមារី បឋមក្រុងតាខ្មៅ ។

បាល់ទះកុមារា៖ចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទះកុមារា បឋម ស្រុកកណ្តាលស្ទឹង ចំណាត់ថ្នាក់លេខ២ ក្រុមបាល់ទះកុមារា បឋម ស្រុកអង្គស្នួល និងចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទះកុមារា បឋមស្រុកកោះធំ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងថា ពិធីបិទការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ហើយការប្រកួតនេះបានដំណើរ ការអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយចែកចេញជា៤ផ្នែករួមមាន៖ផ្នែកកីឡាអត្តពលកម្ម ,ផ្នែកកីឡាបាល់បោះ,ផ្នែកកីឡាបាល់ទះ,ផ្នែកកីឡាបាល់ទាត់៕

