កីឡា

Ramos សម្រេចចិត្តបន្តកុងត្រាថ្មី រយៈពេល១ឆ្នាំទៀត ជាមួយនឹង PSG

The AS ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ ខ្សែការពារវ័យចំណាស់ Sergio Ramos បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបារាំង PSG ។

កុងត្រាដែលគាត់ នឹងត្រូវផុត កំណត់ត្រឹមខែមិថុនា នឹងត្រូវបន្តរយៈពេលមួយឆ្នាំទៀត ដែលមានន័យថា អ្នកគាំទ្រនឹងអាចឃើញមានវត្តមាន របស់កីឡាករអេស្បាញរូបនេះ មួយរដូវកាលទៀតនៅឆ្នាំក្រោយ។

គួរឲ្យដឹងដែរថា អតីតកីឡាកររបស់ Real Madrid រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ជូនក្លឹបចាប់តាំងតែពីបានចូលរួមក្លឹប កាលពីរដូវក្តៅកន្លងមក ទោះបីជាមិនអាចជួយក្លឹបឡើង ទៅវគ្គ១ភាគ៨ចុងក្រោយពាន Champions League ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top