កីឡា

Spurs មើលឃើញគោលដៅ ជំនួសគ្រូបង្វឹកលោក Conte

The Bild ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានក្លឹបលោក Daniel Levy កំពុងចាប់ផ្តើមសម្លឹង ស្វែងរកគោលដៅថ្មីម្នាក់ ដើម្បីមកជំនួសតំណែង របស់គ្រូបង្វឹកក្លឹបលោក Antonio Conteហើយ។

ក្រោយមានព័ត៌មានថា កីឡាកររបស់ក្លឹបជាច្រើននាក់ បានសំដែងការមិនសប្បាយចិត្ត ជាមួយនឹងគ្រូបង្វឹករូបនេះ ព្រមទាំងបានស្នើសុំឲ្យក្លឹប ដើម្បីបណ្តេញចេញផងនោះគេជឿជាក់ថា ការចាកចេញរបស់លោកនឹងអាចធ្វើឡើង យ៉ាងឆាប់រហ័សបំផុតមុនបញ្ចប់ រដូវកាលនេះជាមិនខាន។

ប្រភពដដែលបានឲ្យដឹងថា លោក Levy បានមើលឃើញលោក Oliver Glasner ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ដែលក៏ជាអ្នកលើកពាន Europa League កាលពីរដូវកាលមុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top