កីឡា

អ្នកជំនាញបាល់ទាត់ លើតុជនជតិហុងហ្គារី បង្ហាញបទពិសោធន៍ ដល់មន្ត្រីបាល់ទាត់លើតុ កម្ពុជារយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ លោក កៅ ហ្វុង អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើនប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា និងអគ្គ លេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក Marton Kereszturt ជាគ្រូទ្ទេសនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុអន្តរជាតិ កម្រិតមូលដ្ឋានត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅសាលប្រជុំ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានសិក្ខាកាមចំនួន ២០ រូបជាមន្ត្រីមកសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡា សីដក់ និងឈិនឡុងកម្ពុជា ។ វគ្គនេះធ្វើឡើង ដើម្បីត្រៀមខ្លួនយ៉ាងមុតម៉ាំ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ បង្រៀនដោយលោក Marton Kereszturt ជនជតិហុងហ្គារី ដែលជាគ្រូបង្វឹកផ្នែកកីឡា បាល់ទាត់លើតុតែម្តង ។

លោក កៅ ហ្វុង បានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូ និងអជ្ញាកណ្តាលអន្តរជាតិ សម្រាប់គ្រូបង្វឹក អាជ្ញាកណ្ដាល និងអត្តពលិក នៃសហព័ន្ធកីឡាបាល់ ទាត់លើតុកម្ពុជា ដែលជាកីឡាប្រភេទថ្មីទើបបានដាក់បញ្ចូលក្នុងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ យើងត្រូវរួមគ្នា រួបរួម ខិតខំសិក្សា និងខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយព្រឹត្តិការណ៍ កីឡាបាល់ទាត់ លើតុរបស់យើងអោយកាន់ តែរីកទូរលំទូលាយឡើងដល់កម្រិតថ្មីមួយ ហើយខិតខំសម្រេចបានលទ្ធផល គួរឲ្យចាប់អារម្មណ៍ ។

លោកអនុប្រធានបន្តថា ទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែង របស់យើងពិតជាសំខាន់ ។ ខ្ញុំជឿជាក់លើរឿងនេះ ហើយមានឆន្ទៈក្នុងការខិតខំ ប្រឹងប្រែងរៀនសូត្រ និងជួយវិស័យ កីឡាបាល់ទាត់លើតុកម្ពុជា ឲ្យឈានទៅកម្រិត ថ្មីមួយ។ ក្រុមជម្រើសជាតិបាល់ទាត់លើតុ យើងនឹងអាចធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ SEA GAMES ខាងមុខ ៕

Most Popular

To Top