ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តាច់កុងត្រារបស់កីឡាករ Pierre Emerick Aubameyang នៅពេលដែលកីឡាកររូបនេះ នឹងត្រូវធ្វើដំណើរត្រឡប់ពីទីក្រុង Barcelona វិញនៅចុងសប្តាហ៍នេះ។
កីឡាករអន្តរជាតិហ្គាបុងរូបនេះ បានចូលរួមក្នុងការប្រកួត El Clasico កាលពីយប់ថ្ងៃអាទិត្យរវាងក្រុម Real Madrid និង Barcelona ខណៈដែលលទ្ធផល Real Madrid បានយកឈ្នះ Barcelona ២ទល់នឹង១។
គួរឲ្យដឹងដែរថាក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Potter កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ១៨ដងប៉ុណ្ណោះ នៅក្នុងគ្រប់ការប្រកួតក្រោយពេល ដែលបានធ្វើ ដំណើរមកចូលរួម Stamford Bridge៕
ប្រែសម្រួល៖ស៊ុនលី