The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបអង់គ្លេសហង្សក្រហម Liverpool កំពុងបន្តតាមដានស្ថានភាព កុងត្រារបស់កីឡាករ Renato Sanches នៅឡើយដោយសង្ឃឹមថា នឹងអាចធ្វើការជាមួយគ្នា បាននៅរដូវកាលក្រោយ ។
បច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអ្នកមានបារាំង PSG ក៏ពិតមែនប៉ុន្តែកីឡាកររូបនេះ ហាក់ដូចជាមិនសូវមានឱកាសបង្ហាញខ្លួន ជាទៀងទាត់ឡើយហើយ ក្នុងនោះក៏មានលេច ឬដំណឹងដែរថា PSG នឹងព្រមលក់កីឡាកររូបនេះ ចេញពីក្លឹបផងដែរនៅចុងរដូវកាលនេះ។

ទោះបីជាយ៉ាងណា ក្តីកីឡាករ ប៉ទុយហ្គាល់ខ្លួនឯងហាក់ ដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ចំពោះអនាគតរបស់គាត់ជាមួយនឹង ក្លឹបបារាំងពីព្រោះថា មិនទាន់បានធ្វើការ ចរចាគ្នានៅឡើយហើយកំពុង បន្តមានរបួសជាប់ទៀតផងនោះ៕
ប្រែសម្រួល៖ស៊ុនលី
