កីឡា

Man City បន្ថែម Wirtz ក្នុងបញ្ជីកីឡាករចំណូលថ្មី

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Bayer Leverkusen ម្នាក់ សម្រាប់រដូវក្តៅខាងមុខនេះ ។

កីឡាករ Florian Wirtz មានវ័យទើបតែ១៩ឆ្នាំ ប៉ុន្តែអាចបង្ហាញសមត្ថភាព បានយ៉ាងអស្ចារ្យនៅក្នុងតំបន់ បម្រើកណ្តាលហើយក៏កំពុងទាក់ភ្នែក របស់ក្លឹបជាច្រើន នៅអឺរ៉ុបផងដែរ។

ម្ចាស់ពានរង្វាន់អង់គ្លេស រដូវកាលមុន Man City ទោះបីជាយ៉ាងណាក្តីនឹង ត្រូវជួបប្រឈមមុខទៅនឹង គូប្រជែងខ្លាំងៗផ្សេងទៀត ដើម្បីបានកុងត្រាកីឡាកររូបនេះ ដូចជា Bayern Munich, Borussia Dortmund, Arsenal, Sprus និង Newcastle ជាដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top