កីឡា

Spurs សម្រេចបណ្តេញគ្រូបង្វឹកលោក Conte

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Antonio Conte ទីបំផុតត្រូវបានក្លឹបមាន់ ខ្នាយមាស Spurs សម្រេចបណ្តេញចេញពីក្លឹប ហើយក្រោយពេលដែលមានការប្រជុំ បន្ទាន់មួយជាមួយនឹងប្រធានក្លឹបលោក Daniel Levy រួចមក ។

គ្រូបង្វឹករូបនេះត្រូវបាន តែងតែធ្វើការងារនេះតាំង តែពីខែវិច្ឆិកាឆ្នាំ២០២១ ហើយកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ នៅត្រឹមរដូវក្តៅខាងមុខនេះហើយ ប៉ុន្តែការសម្រេចចិត្តត្រូវ បានធ្វើឡើងមុន ដោយក្លឹបទាំងដែលមិនទាន់បញ្ចប់រដូវកាលនេះនៅឡើយក្តី។

រំលឹកឡើងវិញក្រោយបានត្រឹមលទ្ធផល ៣ស្មើជាមួយនឹងក្រុម Southamptonកាលពីថ្ងៃទី១៨ខែមិនាកន្លងមក គ្រូបង្វឹករូបនេះបានបើកឆាករិះគន់ កីឡាករជាច្រើនចំពោះលទ្ធផលនេះហើយ ក៏បានទទួលការឆ្លើយតបតាមរយៈការស្នើសុំដោយកីឡាករជាច្រើននាក់វិញផងដែរ ដើម្បីឲ្យក្លឹបបណ្តេញ គ្រូបង្វឹករូបនេះចេញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top