ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាកម្ពុជា ដណ្តើមមេដាយមាសរហូតដល់ ៥ គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships ខណៈម្ចាស់ក្បាច់គុន គឺវៀតណាមដណ្តើមមេដាយមាស ត្រឹម ២ គ្រឿង ថ្ងៃសម្រាប់បើកឆាកដំបូង ។

ក្នុងឱកាសពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក Mai Huu Tin ប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក លោក ម៉ុង គឹមហេង ប្រធានសហព័ន្ធកីឡាវ៉ូវីណាម អាស៊ីអាគ្នេយ៍ និង លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ព្រមទំាំងគណៈប្រតិភូ ដឹកនាំក្រុមកីឡាករ-កីឡាការិនី ទំាង ៧ ប្រទេស ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) ធ្វើឡើងដើម្បីស្ទាប់ស្ទង់ សមត្ថភាព និងបច្ចេកទេស ទំាងវិញ្ញាសាប្រយុទ្ធ និងមេគុនរបស់កីឡាករ-កីឡាការិនី ជម្រើសជាតិវ៉ូវីណាមកម្ពុជាទំាងអស់គ្នា និងមន្រ្តីចៅក្រមកម្ពុជា ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ ។

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ គ្រោងរៀបចំធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការនីជម្រើសជាតិវ៉ូវីណាមកម្ពុជាចំនួន ២៧ នាក់ដែលមាន៧ ប្រទេសលើ ៣០ វិញ្ញាសា៕
