កីឡា

U-20 World Cup​ ៖ ឥណ្ឌូណេស៊ី នឹងជួបពិភាក្សាជាមួយ FIFA ចំពេលមានការតវ៉ាជុំវិញ ការចូលរួមរបស់អ៊ីស្រាអែល

ហ្សាការតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បាននិយាយថា ឥណ្ឌូណេស៊ី បានបញ្ជូនតំណាងពិសេស របស់ខ្លួនទៅជួបសហព័ន្ធបាល់ទាត់ អន្តរជាតិ (FIFA) ក្រោយពីវិបត្តិដែលបានផ្ទុះឡើង បន្ទាប់ពីការបដិសេធការ ចូលរួមរបស់ក្រុមអ៊ីស្រាអែល នៃប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (U-20) ដោយអភិបាល២រូបក្នុងសាធារណរដ្ឋ ។

ប្រធាន Joko Widodo បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir ត្រូវបានបញ្ជូន ទៅជួបគណៈកម្មាធិការ FIFA ដើម្បីស្វែង រកដំណោះស្រាយដ៏ល្អបំផុត។ លោកបានធានាថា ការចូលរួមក្នុងក្រុមអ៊ីស្រាអែល មិនពាក់ព័ន្ធនឹងគោលជំហរ នយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី លើប៉ាឡេស្ទីនទេ ព្រោះការគាំទ្រដល់ប៉ាឡេស្ទីន នៅតែរក្សាដដែល ។
កិច្ចព្រមព្រៀងមួយ ក៏ត្រូវបានឈានដល់ជាមួយ ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន ប្រចាំប្រទេសឥណ្ឌូនេស៊ីថា FIFA មានច្បាប់ត្រូវតែអនុវត្ត តាមដោយសមាជិក របស់ខ្លួន ដូច្នេះ “កុំលាយកីឡា និង នយោបាយ” ។ លោកបាននិយាយថា FIFA បានដឹងពីការច្រានចោលការ ចូលរួមរបស់ក្រុមអ៊ីស្រាអែល នៃប្រកួតបាល់ទាត់ពិភពលោ កអាយុក្រោម ២០ ឆ្នាំ ប៉ុន្តែទាំងរដ្ឋាភិបាល និង PSSI នៅតែព្យាយាមស្វែង រកដំណោះស្រាយ ដោយសំដៅទៅលើការតវ៉ា នាពេលថ្មីៗនេះដោយអភិបាលខេត្ត Bali លោក Wayan Koster និង អភិបាលខេត្ត Central Java លោក Ganjar Pranowo ។

ប្រទេសឥណ្ឌូនេស៊ី ត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតឆ្នាំ ២០២៣ កាលខែតុលា ឆ្នាំ ២០១៩ ខណៈការចូលរួមរបស់ក្រុមអ៊ីស្រាអែល ត្រូវបានប្រកាសតែកាលខែកក្កដា ឆ្នាំ២០២២ ប៉ុណ្ណោះ ។ ប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ដោយមានការចូលរួមពីប្រទេសចំនួន ២៤ ហើយនឹងធ្វើឡើងនៅ ៦ ទីតាំងគឺ បាលី បាឌុង ហ្សាកាតា ប៉ាឡឹមបាង សូឡូ និងស៊ូរ៉ាបាយ៉ា ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា FIFA បានផ្អាកជាផ្លូវការនូវការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក U-20 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា នៅកោះបាលី៕

Most Popular

To Top