គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ការឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ កីឡាការ៉ាតេដូជើង ឯកអាស៊ីអាគ្នេយ៍ (SEAKF) លើកទី១០ នឹងមិនធ្វើឲ្យបាក់ស្មារតី ចំពោះកីឡាការិនីការ៉ាតេជម្រើសម៉ាឡេស៊ី C. Shahmalarani ក្នុងការការពារមេដាយមាស នៅ SEA Games នាខែឧសភា នៅប្រទេសកម្ពុជាឡើយ ។
ជាក់ស្តែង ម្ចាស់មេដាយមាសទម្ងន់ ៥០គីឡូក្រាម ផ្នែកនារីសម្រាប់ព្រឹត្តិការណ៍កីឡា SEA Games របស់វៀតណាម នៅទីក្រុងហាណូយ កាលពីឆ្នាំមុន មើលឃើញថា មេដាយប្រាក់នៅទីក្រុងម៉ានីល ជាការបំផុសគំនិត ដើម្បីដណ្តើមយកជ័យជម្នះឡើងវិញ ក្នុងការប្រកួត ២ ឆ្នាំខាងមុខ ។
កីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះ កំពុងប្រើប្រាស់ការប្រកួត SEAKF ជាមេរៀនដើម្បីសម្រួលផ្នត់គំនិតរបស់នាង ដោយប្រើប្រយុទ្ធសាស្រ្តកម្រិតពិភពលោក នៅពេលប្រកួតប្រជែងដៃគូកីឡាប្រភេទ ក្នុងព្រឹត្តិការណ៍កីឡា SEA Games កម្ពុជា ។ ការប្រកួតនៅ SEAKF បានបង្រៀនខ្ញុំពីរបៀបគ្រប់គ្រង SEA Games ហើយឥឡូវខ្ញុំដឹងថា យុទ្ធសាស្ត្រអ្វីត្រូវប្រើនៅកម្ពុជា ។
នាងបាននិយាយនៅក្នុងវគ្គហ្វឹកហាត់របស់ក្រុមកីឡាការ៉ាតេសម្រាប់ SEA Games នៅទីនេះថ្មីៗនេះថា វាជាមេរៀនសម្រាប់ខ្ញុំ ខ្ញុំដឹងថាអ្វីដែលត្រូវកែលម្អ និងរបៀបដោះស្រាយ គូប្រជែងលំដាប់ពិភពលោក ព្រោះពីមុននៅ SEA Games ខ្ញុំគិតតែពីកម្រិតពិភពលោកប៉ុណ្ណោះ នៅពេលខ្ញុំបានជួបជើង ឯកពិភពលោក កីឡាការិនី Shahmalarani បានបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួតកីឡា SEA Games ក្រុងហាណូយកាលពីឆ្នាំមុន បានឈ្នះមេដាយមាស ក្នុងវិញ្ញាសា ទម្ងន់ក្រោម៥០គីឡូក្រាមនារី ។ យ៉ាងណាក៏ដោយ ក្នុងព្រឹត្តិការណ៍ SEAKF នាងទើបតែបានមេដាយប្រាក់ មួយប៉ុណ្ណោះ បន្ទាប់ពីចាញ់កីឡាការិនី ហ្វីលីពីន Junna Tsukii ១-៥ ជាម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០២២៕