កីឡា

កម្ពុជាដណ្តើមមេដាយ ២៩ គ្រឿង នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍មុន SEA GAMES 2023 មកដល់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាកម្ពុជា ដណ្តើមមេដាយមាស រហូតដល់ ២៩ គ្រឿង នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships ខណៈម្ចាស់ក្បាច់គុន គឺវៀតណាម ដណ្តើមមេដាយ ២០ គ្រឿងថ្ងៃមុន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) កម្ពុជាដណ្តើមមេដាយ ២៩ គ្រឿងក្នុងនោះមេដាយមាស ១០ គ្រឿង ប្រាក់ ៩ គ្រឿង និងសំរិទ្ធ ១០ គ្រឿង វៀតណាមដណ្តើមមេដាយ ២០ គ្រឿងក្នុងនោះមេដាយមាស ៩ គ្រឿង និងប្រាក់ ១១ គ្រឿង។

ចំណែកមីយ៉ាន់ម៉ាដណ្តើមមេដាយ ២៨ គ្រឿងក្នុងនោះមេដាយមាស ៥ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ១៩ គ្រឿង ថៃដណ្តើមមេដាយ ១២ គ្រឿងក្នុងនោះមេដាយមាស ៣ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៤គ្រឿង ឥណ្ឌូនេស៊ីដណ្តើមមេដាយ ១៩ គ្រឿងក្នុងនោះមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ១៣ គ្រឿង។
លោកប្រធានបន្តថា ការប្រកួតនេះ ធ្វើឡើងដើម្បីស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេស ទំាងវិញ្ញាសាប្រយុទ្ធ និងមេគុនរបស់កីឡាករ-កីឡាការនី ជម្រើសជាតិវ៉ូវីណាមកម្ពុជាទំាងអស់គ្នា និងមន្រ្តីចៅក្រមកម្ពុជាត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ ។

ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ គ្រោងរៀបចំធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការនីជម្រើសជាតិ វ៉ូវីណាមកម្ពុជាចំនួន ២៧ នាក់ដែលមាន៧ ប្រទេសលើ ៣០ វិញ្ញាសា៕

Most Popular

To Top