កីឡា

Liverpool ចង់បាន Alexis Mac Allister

តារាឆ្នើម Brighton និងជាម្ចាស់ពានរង្វាន់ពិភពលោកកីឡាករ Alexis Mac Allister កំពុងក្លាយជាគោលដៅទាក់ទាញក្លឹបជាច្រើននៅក្លឹបជាច្រើនពីអឺរ៉ុប។

ក្នុងនោះយោងតាមការ​ បញ្ជាក់ដោយកាសែត Cesar Luis Merlo និងត្រូវបានយកចេញផ្សាយដោយ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool គឺបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកីឡាកររូបនេះ។

គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តី Brighton មិនមានបំណងចង់លក់កីឡាកររូបនេះឡើយប៉ុន្តែប្រសិនបើ Liverpool ហ៊ានតម្លៃខ្លួនកីឡាករដល់ ៧០លានផោននោះនឹងអាចមានការចរចាគ្នាកើតឡើង បានខណៈដែលបច្ចុប្បន្នក៏មានក្លឹប Arsenal និង Man UTD ផងដែរតាមចែចង់កីឡាករ អាហ្សង់ទីនរូបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top