កីឡា

Liverpool ចាប់អារម្មណ៍ជាមួយ នឹងអ្នកចាំទីម្នាក់មកពីន័រវេស

The Fotbolltransfers នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងអ្នកចាំទីម្នាក់ដែលកំពុងលេងនៅន័រវេស។

កីឡាករអ្នកចាំទី Leopold Wahlstedt ជនជាតិស៊ុយអែត មានវ័យទើបតែ២៣ឆ្នាំហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Odds BK នៅប្រទេសន័រវេសកំពុងទាក់ចិត្តទាក់ភ្នែករបស់ក្លឹបអង់គ្លេសនេះយ៉ាងខ្លាំង។

ខណៈដែលអ្នកចាំទីដៃទី២របស់ Liverpool គឺកីឡាករ Caoimhin Kelleher គឺកំពុងត្រៀមខ្លួនចាកចេញពីក្លឹបនៅចុងរដូវកាលនេះទៅហើយនោះគេជឿជាក់ថាក្លឹបកំពុងស្វែងរកអ្នកចាំទីម្នាក់មកជំនួសតំណែងនេះប៉ុន្តែនៅតែរក្សាតំណែង១១នាក់ដំបូងជូនកីឡាករប្រេស៊ីល Alisson Becker ដដែល៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top