កីឡា

Arsenal ចាប់ផ្តើមចរចា ជាមួយនឹងកីឡាករ Youri Tielemans

The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមចរចាជាមួយ នឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Leicester City។

កីឡាករប៊ែលហ្សិក Youri Tielemans បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប Leicester City ហើយទោះបីជាមិនទាន់ចង់បែកផ្លូវ គ្នាក្តីប៉ុន្តែកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ នៅរដូវក្តៅខាងមុខនេះ ហើយដោយមិនទាន់បានចរចាបន្តកុងត្រាថ្មីនៅឡើយទេ។

គួរឲ្យដឹងដែរថាក្រៅតែពី Arsenal ដែលបច្ចុប្បន្នកំពុងស្ថិត នៅកំពូលតារាងអង់គ្លេស ហើយនោះក៏មានក្លឹប ជាច្រើនទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ របស់ខ្លួនជាមួយ នឹងគាត់ផងដែរមានដូចជា Newcastle UTD និង Barcelona ជាដើមផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top