ល្ហិចល្ហៀងថា លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការក្លឹប Manchester United នឹងត្រលប់មកកាន់ពិភពបាល់ទាត់វិញ ដោយកាន់ក្លឹបមួយដែលមានតំណែងនៅក្នុងក្របខ័ណ្ឌ UEFA Champions League នាពេលអនាគត ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail។
ប្រភពខាងលើបានឱ្យដឹងថា លោក Ole ស្ថិតក្នុងជាបេក្ខភាពមួយរូប ដែលក្លឹបបែលហ្សិក Club Brugge កំពុងទាក់ទងទៅកាន់តំណែង។
ក្លឹប Brugge ច្រើនតែបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ UEFA Champions League ជាច្រើនឆ្នាំ។ យ៉ាងណាមិញ Brugge នៅពេលនេះកំពុងតែត្រដាបត្រដួស ជាមួយនឹងទម្រង់លេងរបស់ខ្លួន ដោយក្លឹបនេះបានផ្លាស់ប្ដូរគ្រូអស់ជាច្រើនសារហើយនៅមួយរយៈចុងក្រោយ។
លោក Ole បានចាកចេញពីពិភពបាល់ទាត់ចង់ ២ឆ្នាំហើយ ក្រោយពីចែកផ្លូវគ្នាជាមួយ Manchester United កាលពីឆ្នាំ២០២១៕