កីឡា

Newcastle កំពុងតាមចង់បាន កីឡាករវ័យក្មេងម្នាក់របស់ Feyenoord

The La Razon នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអង់គ្លេស Newcastle កំពុងធ្វើការតាមចែចង់កីឡាករវ័យក្មេងម្នាក់ ដែលកំពុងលេងឲ្យក្លឹប Feyenoord ។

កីឡាករ Santiago Gimenez អាយុទើបតែ២១ឆ្នាំប៉ុន្តែបានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជូនក្លឹប Feyenoord ក្នុងរដូវកាលដំបូងនៃការបង្ហាញខ្លួននៅហូឡង់។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ មិនមែនមានតែក្លឹប Newcastle មួយប៉ុណ្ណោះទេដែលតាមចង់បានកីឡាកររូបនេះ ក្នុងនោះក៏មានដូចជាក្លឹប Benfica, FC Porto, Crystal Palace និង Brighton ផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top