កីឡា

Chelsea ហ៊ានចំណាយ ៧០លានផោន​ ដើម្បីកីឡាករ Ramos ពី Benfica

The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករវ័យទើបតែ២១ឆ្នាំ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica នោះគឺកំពុងទាក់ទាញចំណាប់អារម្មណ៍ របស់ក្លឹបជាច្រើននៅអឺរ៉ុប។

កីឡាករប៉ទុយហ្គាល់ រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងតំណែងជាខ្សែប្រយុទ្ធកណ្តាលហើយជឿជាក់ថា Chelsea កំពុងពិចារណាយ៉ាងល្អិតល្អន់ថាគាត់គឺពិតជាសាកសម នឹងលេខ៩ថ្មីរបស់ក្លឹបនាពេលខាងមុខហើយក៏បានត្រៀម កញ្ចប់លុយ៧០លានផោនរួចរាល់ហើយផងដែរដើម្បីចរចា។

កីឡាកររូបនេះគឺជាគោលដៅ ជំនួសថ្មីដ៏មានសក្តានុពលសម្រាប់ Chelsea ដែលកន្លងមកតែងតែចង់បានកីឡាករ Victor Osihmen នោះទេប៉ុន្តែប្រហែលជាត្រូវប្តូរ គោលដៅពីតម្លៃ១០៥លានផោនមកត្រឹមតែ៧០លានផោនប៉ុណ្ណោះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top