The Daily Expressចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal ក៏កំពុងតាមចង់បានកីឡាករឆ្នើមម្នាក់ទៀតរបស់ក្លឹប Feyenoord ផងដែរដែលបច្ចុប្បន្នគាត់កំពុង មានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះ។
ទោះបីជាមានវ័យក្មេងក្តី ប៉ុន្តែកីឡាករលេងនៅក្នុងតំណែងខ្សែបម្រើ Orkun Kokcu បច្ចុប្បន្នគឺអាចរកគ្រាប់បាល់ បានទៅដល់១២គ្រាប់មក ហើយនៅក្នុងគ្រប់ការប្រកួត រដូវកាលនេះរបស់ក្លឹប Feyenoordប៉ុន្តែ ប្រហែលជានឹងត្រូវសម្រេចចិត្តចាកចេញ ពីក្លឹបជាមិនខាននៅរដូវក្តៅខាងមុខនេះ ។
កីឡាករសញ្ជាតិតួគីរូបនេះ ក៏មានទំរង់លេងល្អដូចទៅនឹងកីឡាករឆ្នើម Luka Modric ផងដែរប៉ុន្តែក្រៅពី Arsenal ហើយក្នុងនោះក៏មានក្លឹបធំៗ ជាច្រើនទៀតចង់បានគាត់ផងដែរដូចជា Newcastle និង Brighton ជាដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី