កីឡា

Chelsea ត្រៀមខ្លួនលក់ចេញ យុវជនឆ្នើម ២នាក់ពីក្លឹប

The Givemesport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករយុវជនឆ្នើម ដុះចេញពីថ្នាលរបស់ក្លឹបតោខៀវ Chelsea ចំនួន២នាក់នឹងអាចក្លាយទៅជាគោលដៅលក់ចេញ របស់ក្លឹបនារដូវក្តៅខាងមុខនេះជាមិនខាន។

ប្រភពដដែលបានបញ្ជាក់ថាកីឡាករ Hudson Odoi បច្ចុប្បន្នកំពុងត្រូវបានទាក់ចិត្ត និងតាមចែចង់ដោយក្លឹប Bayer Leverkusen ខណៈដែលកំពុងលេងជាមួយគ្នា ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរនោះ។

ក្រៅពីនោះគឺកីឡាករម្នាក់ Conor Gallagher ដែលកំពុងមានទំរង់លេងធ្លាក់ខ្លាំងនៅរដូវកាលក្រោយ នេះប៉ុន្តែជឿជាក់ថាកីឡាកររូបនេះមិនចង់ធ្វើការចាកចេញ ទៅក្លឹបផ្សេងក្រៅតែពីនៅលីគអង់គ្លេស នោះទេហើយជឿជាក់ ថាអាចក្លឹបដែលមានមូលដ្ឋាននៅក្នុង ទីក្រុងឡុងដូចគ្នាផង៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top