កីឡា

Chelsea កំពុងពិចារណាក្នុងការ ធ្វើការជាមួយ នឹងលោក Carlo Ancelotti

The ESPN ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាទោះបីជាបានធ្វើកា រតែងតាំងគ្រូបង្វឹកថ្មីគឺលោក Frank Lampard ជាគ្រូបង្វឹកបណ្តោះអាសន្នទៅហើយក្តី សម្រាប់តំណែងនៅ Chelsea ប៉ុន្តែជឿជាក់ថាក្លឹបកំពុងមមាញឹកស្វែងរក គ្រូបង្វឹកថ្មីដ៏មានបទពិសោធម្នាក់ មកធ្វើការជាមួយគ្នា។

រដូវកាលជិតបញ្ចប់គេនឹងអាច មើលឃើញគ្រូបង្វឹកថ្មីរបស់ Chelsea បង្ហាញវត្តមាននៅរដូវកាលក្រោយហើយ ក្នុងនោះមានព័ត៌មានជាច្រើនជាមួយនឹងគ្រូបង្វឹកផ្សេងគ្នា ដែលអាចមកធ្វើការក្នុងតំណែងនេះ ប៉ុន្តែប្រភពពដដែលបានដាក់ការសង្ស័យ ថាគ្រូបង្វឹកលោក Carlo Ancelotti បច្ចុប្បន្នគឺជាបេក្ខភាពអទិភាពបំផុត។

ម្ចាស់ក្លឹបតោខៀវ Chelsea តែងតែបានចំណាយលុយយ៉ាងច្រើនទោះបីជាកីឡាករ និងគ្រូបង្វឹកក្តីដោយមិនសន្សំសំំចៃឡើយ គិតចាប់តាំងតែពីបានផ្ទេរ មកគ្រប់គ្រងក្លឹបនេះប៉ុន្តែក្នុងនោះ ក្លឹបក៏អាចនឹងពិចារណាគ្រូបង្វឹកលោក Julian Nagelsmannផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top