កីឡា

Xavi សង្ឃឹមថា នៅតែអាចរក្សា Busquets បានមួយរយៈទៀត

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Barcelona លោក Xavi នៅតែបន្តការគាំទ្រ និងជួយជ្រោមជ្រែងសមត្ថភាព របស់កីឡាករវ័យចំណាស់ម្នាក់ របស់ក្លឹបនៅឡើយ ។

ប្រភពដដែលបានបន្តទៀតថា គ្រូបង្វឹកអេស្បាញរូបនេះ នៅតែមិនទាន់ដាច់ចិត្តនៅឡើយ ជាមួយនឹងកីឡាករខ្សែបម្រើការពារ អតីតមិត្តរួមក្លឹបនិងជម្រើសជាតិ អេស្បាញគឺកីឡាករSergio Busquets ។

ទោះបីបានដឹងហើយថា កីឡាកររូបនេះនឹងអាចផ្ទេរ ទៅលេង នៅលីគកំពូលអាមេរិក ក្រោយការចាកចេញពី Barcelona ប៉ុន្តែគ្រូបង្វឹកលោក Xavi កំពុងបន្តធ្វើការងារចរចា ជាមួយនឹងក្លឹបផងនិងកីឡាករវ័យ ៣៤ឆ្នាំរូបនេះផង ដើម្បីអាចបន្តធ្វើការងារជាមួយនឹងគ្នា មួយរយៈទៀតក្រោយពេល ដែលកុងត្រារបស់គាត់នឹងអស់សុពលភាព នៅត្រឹមចុងរដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top