កីឡា

Azpilicueta ចង់បានគ្រូបង្វឹកម្នាក់ នេះមកធ្វើជាគ្រូបង្វឹក ផ្លូវការរបស់ Chelsea

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹង ថាកីឡាករខ្សែការពារជើងចាស់របស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta បានបង្ហាញអំពីបំណងរបស់គាត់ក្នុងការចង់បានគ្រូបង្វឹកម្នាក់ មកធ្វើការជាមួយនឹងក្លឹបជំនួសតំណែង ដែលកំពុងទំនេរបច្ចុប្បន្ននេះ។

គ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard ទោះបីជាយ៉ាងណាក្តីនឹងត្រូវដឹកនាំក្លឹបរហូតដល់ចុងរដូវកាល ជាមុនសិនមុននឹងការសម្រេចចិត្តជាផ្លូវការ ដែលធ្វើឡើងដោយប្រធានក្លឹបខណៈ ដែលក្រុមរបស់លោកនឹងត្រូវប្រកួតដ៏សំខាន់ មួយនៅយប់ថ្ងៃពុធនេះវគ្គ១ភាគ៤ប៉ះនឹងក្រុម Real Madrid។

អតីតគ្រូបង្វឹក Barcelona លោក Enrique វ័យ៥២ឆ្នាំគឺជាគ្រូបង្វឹកបណ្តូលចិត្តរបស់កីឡាករ Azpilicueta ហើយកីឡាករខ្សែការពាររូបនេះសង្ឃឹមថា នឹងក្លឹបនឹងធ្វើការពិចារណាតំណែងនេះ ជាមួយនឹងអតីតគ្រូបង្វឹកជម្រើសជាតិអេស្បាញ រូបនេះជាមិនខាន៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top