The Goal ចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid នៅតែមានផែនការ ដើម្បីនាំយកកីឡាករ ខ្សែការពារកណ្តាលម្នាក់ មករួមក្លឹបទោះបីជាបច្ចុប្បន្នមានវត្តមាន របស់កីឡាករឆ្នើមៗជាច្រើននាក់ ទៅហើយក្តី។

បច្ចុប្បន្នក្រៅតែពីកីឡាករជើងចាស់ Dani Carvajal ហើយនោះក្លឹបអធិរាជសនេះ ក៏មានវត្តមានរបស់កីឡាករ Ferland Mendy និងកីឡាករឆ្នើមៗមួយចំនួនផ្សេងទៀតផងដែរ ដែលសុទ្ធតែអាចលេងក្នុងកម្រិតពានរង្វាន់ធំៗ ទាំងក្នុងស្រុកនិងក្រៅស្រុក។
ប៉ុន្តែប្រភពដដែលនេះបានសរសេរថា ក្លឹបនឹងមិនបណ្តោយឲ្យពេលវេលាហួសនោះទេ ហើយនឹងត្រៀមកញ្ចប់លុយប្រមាណជា៦០លានផោន ដើម្បីនាំយកកីឡាករខ្សែការពារកណ្តាល Joao Cancelo វ័យ២៨ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យក្លឹប Bayern Munich ពីក្លឹប Man City៕ ប្រែសម្រួល៖ស៊ុនលី
