កីឡា

Aston Villa ចាប់អារម្មណ៍កីឡាករ ខ្សែបម្រើម្នាក់របស់ Man City

ក្លឹបអង់គ្លេស Aston Villa កំពុងបង្ហាញបំណងចង់បាន កីឡាករខ្សែបម្រើជនជាតិអង់គ្លេសម្នាក់ ដែលបច្ចុប្បន្នមានឈ្មោះជាកីឡាករ របស់ក្លឹបមេឃខៀវ Man City ។

កីឡាករ Kalvin Phillips អាចនឹងឈានទៅដល់ការសម្រេចចិត្ត ដើម្បីចាកចេញពីកីឡាដ្ឋាន Etihad ហើយនៅរដូវក្តៅខាងមុខនេះក្រោយ ពេលដែលមិនអាចបង្ហាញខ្លួនជាទៀងទាត់ ក្រោមការដឹកនាំរបស់លោក Pep Guardiola នោះទេ។

ទោះបីជាយ៉ាងណាក្តីក្លឹប Aston Villa នឹងត្រូវត្រៀមខ្លួន ដើម្បីចំណាយលុយយ៉ាងហោចណាស់ ៤៥លានផោន ប្រសិនបើចង់ចរចាកីឡាករ ខ្សែបម្រើការងាររូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top