កីឡា

CR7 អាចជួបជាមួយ នឹងគ្រូបង្វឹកលោក Jose Mourinho សាជាថ្មី

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអារ៉ាប៊ីសាអូឌីត Al Nassr កំពុងត្រៀមកញ្ចប់លុយយ៉ាងធំអស្ចារ្យមួយ ដើម្បីអាចនាំយកគ្រូបង្វឹកឆ្នើមលោក Jose Mourinho មកចូលរួមក្លឹបនៅពេលខាងមុខនេះ។

គ្រូបង្វឹកក្លឹប Roma បច្ចុប្បន្ននេះរូបនេះ ត្រូវបានប្រភពដដែល បានអះអាងទៀតថា នឹងអាចទទួលបានកុងត្រា ដែលមានតម្លៃរហូតទៅដល់១០០លានផោន ដើម្បីផ្ទេរមកប្រទេសអារ៉ាប់ ហើយក៏នឹងក្លាយទៅជាឱកាស ដើម្បីធ្វើការជាមួយគ្នាសាជាថ្មី ជាមួយនឹងកីឡាករ CR7 ផងដែរ។

គួរឲ្យដឹងដែរថាលោក Mourinho បច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបអ៊ីតាលី រហូតដល់ឆ្នាំ២០២៤ ប៉ុណ្ណោះប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ អំពីការពិភាក្សាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយ ហើយគ្រូបង្វឹករូបនេះ ធ្លាប់ធ្វើការជាមួយនឹងកីឡាករ CR7 កាលពីចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៣៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top