ខ្សែបម្រើ Marcel Sabitzer និយាយថាខ្លួននឹងខិតខំលេងឲ្យក្លឹប Manchester United រហូតដល់ចប់រដូវកាលនេះ ហើយរឿងទៅមុខយ៉ាងម៉េច ចាំគិតបន្តទៀតនៅពេលក្រោយ។
Sabitzer បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Blid ថា ខ្លួនកំពុងសម្របខ្លួនបានយ៉ាងល្អជាមួយបិសាចក្រហមនាពេលបច្ចុប្បន្នដោយអ្នកចាត់ការ Erik Ten Hag បានជឿជាក់លើខ្លួនជាខ្លាំង។ កីឡាករសញ្ជាតិអូទ្រីសបានបន្តថា ខ្លួននឹងខិតខំលេងឲ្យក្លឹប Man Utd រហូតដល់ចប់រដូវកាលនេះ។ Sabitzer បន្ថែមទៀតថា ខ្លួននឹងវាយតម្លៃសភាពការណ៍ក្រោយចប់រដូវកាលនេះ ហើយនឹងសម្រេចរឿងអនាគតនាពេលក្រោយ។
Macel Sabitzer បានចូលរួមជាមួយបិសាចក្រហម កាលពីខែមករាកន្លងទៅ ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Bayern Munich។ កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប ហើយមានមជ្ឈដ្ឋានអ្នកគាំទ្របានអំពាវនាវឲ្យក្លឹបបិសាចក្រហមគិតគូរផ្ទេរ Sabitzer ពី Bayern ដើម្បីក្លាយជាកីឡាករពេញសិទ្ធិរបស់ Man Utd៕ Source: Sabay