កីឡា

Man UTD ចាប់អារម្មណ៍ ខ្សែប្រយុទ្ធស្លាបម្នាក់ របស់ Bayern Munich

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានកំពុងងាកមកចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាប ដ៏ឆ្នើមម្នាក់របស់ក្លឹប Bayern Munich។

កីឡាករឆ្នើម Leroy Sane បានបង្ហាញទំរង់លេងយ៉ាងខ្លាំង គិតចាប់តាំងតែពីបានផ្ទេរមកចូលរួមនៅទឹកដី Bayern Munich ប៉ុន្មានរដូវកាលចុងក្រោយពីក្លឹបមេឃខៀវ Man City ប៉ុន្តែរដូវកាលចុងក្រោយនេះ ហាក់ដូចជាបាត់បង់ឱកាសខ្លះៗ ក្នុងការបង្ហាញខ្លួន។

ទោះបីជាយ៉ាងណាក្តីកុងត្រារបស់កីឡាករអាល្លឺម៉ង់ នឹងបន្តរហូតដល់ខែមិថុនាឆ្នាំ២០២៥ និងមិនទាន់ត្រូវបានបន្តថ្មីនៅឡើយ ហើយជឿជាក់ថាក្លឹបអាចនឹងពិចារណា លក់កីឡាកររូបនេះប្រសិនបើតម្លៃត្រូវរ៉ូវគ្នា នៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top