កីឡា

Sabitzer និយាយ​ពី​រឿង​អនាគត​នៅ​ Man Utd

ខ្សែ​បម្រើ Marcel Sabitzer និយាយ​ថា​ខ្លួន​នឹង​ខិតខំ​លេង​ឲ្យ​ក្លឹប Manchester United រហូត​ដល់​ចប់​រដូវ​កាល​នេះ ហើយ​រឿង​ទៅ​មុខ​យ៉ាង​ម៉េច ចាំ​គិត​បន្ត​ទៀត​នៅ​ពេល​ក្រោយ។

Sabitzer បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់​ Blid ថា ខ្លួន​កំពុង​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន​ដោយ​អ្នក​ចាត់​ការ Erik Ten Hag បាន​ជឿជាក់​លើ​ខ្លួន​ជា​ខ្លាំង។ កីឡាករ​សញ្ជាតិ​អូទ្រីស​បាន​បន្ត​ថា ខ្លួន​នឹង​ខិតខំ​លេង​ឲ្យ​ក្លឹប​ Man Utd រហូត​ដល់​ចប់​រដូវ​កាល​នេះ។ Sabitzer បន្ថែម​ទៀត​ថា ខ្លួន​នឹង​វាយ​តម្លៃ​សភាពការណ៍​ក្រោយ​ចប់​រដូវ​កាល​នេះ ហើយ​នឹង​សម្រេច​រឿង​អនាគត​នា​ពេល​ក្រោយ។

Macel Sabitzer បាន​ចូល​រួម​ជាមួយ​បិសាច​ក្រហម កាល​ពី​ខែ​មករា​កន្លង​ទៅ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Bayern Munich។ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប ហើយ​មាន​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​បាន​អំពាវនាវ​ឲ្យ​ក្លឹប​បិសាច​ក្រហម​គិត​គូរ​ផ្ទេរ​ Sabitzer ពី​ Bayern ដើម្បី​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ Man Utd៕ Source: Sabay

Most Popular

To Top