កីឡា

អនាគតរបស់ Gavi កំពុងស្ថិតនៅក្នុងភាព ស្រពិចស្រពិល

The TalkSPORT ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona ដែលកំពុងមាន បញ្ហាហិរញ្ញវត្ថុនៅ ឡើយនោះទំនង ជានឹងមិនអាចបន្តកុងត្រាឆ្នើមវ័យក្មេង Gavi ឡើយនៅត្រឹមចុងរដូវកាលនេះ។

មានន័យថាកីឡាកររូបនេះអាច សម្រេចចិត្តក្នុងការចាកចេញពីក្លឹបដោយមិនមាន តម្លៃខ្លួនឡើយទោះជាមានការអះអាង ជាច្រើនពីសំណាក់ថ្នាក់គ្រប់គ្រងក្លឹប និងជាពិសេសគ្រូបង្វឹករបស់ក្លឹបលោក Xavi ក្តី។

លោក Xavi បានពោលថា៖ខ្ញុំមិនគិតថា Gavi នឹងសប្បាយចិត្តក្នុងការផ្ទេរទៅចូល រួមជាមួយនឹងក្លឹបផ្សេងឡើយ។គាត់មានវ័យទើបតែ១៨ឆ្នាំ ហើយគាត់ជាកីឡាករសំខាន់របស់យើងដូចនេះ យើងនឹងរងចាំមើលទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top