កីឡា

ទទួលតំណែងភ្លាមលោក Xavi បិទឱកាសវិលត្រឡប់របស់ Alves និងឱកាសបន្តកុងត្រាថ្មីឲ្យ Pique ភ្លាម

គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi Hernandez ក្រោយពេលបានទទួលតំណែងជាមួយនឹង Barcelona កាលពីដើមសប្តាហ៍កន្លងមកហើយនោះគាត់បាន បង្ហាញឥទ្ធិពលភ្លាម តាមរយៈការរារាំង ការសម្រេចចិត្តរបស់ក្លឹប ដើម្បីនាំយកកីឡាករ Dani Alves ត្រឡប់មកវិញព្រមទាំង ការបន្តកុងត្រាឲ្យ Gerard Piqueភ្លាម។

នៅសល់តែ២ខែទៀតប៉ុណ្ណោះ Barcelona កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្កើន ទំរង់លេងរបស់ខ្លួនឡើងវិញ ព្រមទាំងការដោះដូរកីឡាករមួយ ចំនួនផងដែរក្រោមការដឹកនាំរបស់លោក Xavi ហើយជាក់ស្តែងក្លឹបបាន ធ្វើការប្រជុំជាច្រើនរួចមកហើយដើម្បីធ្វើការសម្រេចចិត្តជារួមមួយ។

ក្នុងនោះយោងតាមការចេញផ្សាយរបស់ UOL Esporte បានឲ្យដឹងថាកាលពីសប្តាហ៍មុន Barcelona បានជួបប្រជុំជាមួយនឹងភ្នាក់ងាររបស់កីឡាករ Dani Alves ដើម្បីអាចផ្ទេរកីឡាកររូបនេះ មកចូលរួមក្លឹបសាជាថ្មីដោយមិន មានតម្លៃខ្លួនឡើយប៉ុន្តែ Alves ទំនងជាមិនស្ថិត នៅក្នុងផែនការរបស់លោក Xavi ឡើយហើយបើទោះបីជាខ្សែការពារ Gerard Pique ដែលមានវត្តមានស្រាប់នៅ
ជាមួយនឹងក្លឹបក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top