លោក Florentino Perez ដែលជាប្រធានក្លឹបយក្សអេស្បាញ Real Madrid ត្រូវបាន The Goal ចេញផ្សាយថាកំពុង ចាប់អារម្មណ៍កីឡាករឆ្នើមរបស់តោខៀវ Chelsea ចំនួន៤នាក់នៅរដូវក្តៅខាងមុខនេះ។
កីឡាករទាំង៤នាក់ដែលត្រូវបាន The Goal បានទទួលព័ត៌មាននោះមានដូចជាកីឡាករ Reece James កីឡាករ Loftus Cheek កីឡាករ Mason Mount និងកីឡាករ Mateo Kovacic ផងដែរ។

ទោះបីជាយ៉ាងណាក្តីកញ្ចប់លុយដ៏ធំទាំងនោះនឹងមិនត្រូវចំណាយឡើយប្រសិនបើរដូវក្តៅឆ្នាំ២០២៤ដែល Real Madrid នឹងអាចស៊ូរងចាំពីព្រោះថាក្នុងចំណោមនោះមានកីឡាករ៣នាក់នឹងមានផុតកុងត្រាជាមួយនឹងក្លឹបតោខៀវ Chelsea៕
ប្រែសម្រួល៖ស៊ុនលី
