កីឡា

Liverpool សាកល្បងចង់ បានកីឡាករ ២៥លានផោនម្នាក់របស់ Bayern

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាក្លឹបហង្សក្រហម Liverpool កំពុងធ្វើការសាកល្បងស្វែងរកឱកាស ក្នុងការចរចាជាមួយនឹងកីឡាករ Ryan Gravenberch ដែលជឿជាក់ថាបច្ចុប្បន្នអាចមានតម្លៃ ប្រមាណជា២៥លានផោន។

កីឡាករខ្សែបម្រើរូបនេះកំពុងលេងឲ្យក្លឹប Bayern Munich ហើយជឿជាក់ថានឹងអាចសម្រេចចិត្តក្នុងការចាកចេញ ពីក្លឹបនេះនៅរដូវក្តៅខាងមុខខណៈ ដែលមានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ ដោយក្នុងនោះ Bayern Munich គឺជាអ្នកនាំមុខគេ។

កីឡាកររូបនេះទោះបីជាយ៉ាងណាក្តីទើបតែបានបង្ហាញខ្លួន ឲ្យក្លឹបត្រឹមតែ៥ដងប៉ុណ្ណោះ ក្នុងរដូវកាលនេះប៉ុន្តែគេសង្ស័យថាគាត់នឹងសម្រេចចិត្តក្នុងការចាកចេញ ដើម្បីស្វែងរកក្លឹបដែលអាចងបង្ហាញខ្លួនបានញឹកញាប់ ហើយដោយក្នុងនោះ Bayern Munich នឹងស្តាប់សំណើរទាំងឡាយណាដែលមានតម្លៃចាប់ពី២៥លានផោន សម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top