កីឡា

រត់ប្រណាំង និងការប្រណាំងកង់ អបអរសាទរ ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យទទួលបានប្រជាប្រិយភាពខ្លាំង

ស្រុកពញាឮ៖អ្នកចូលរួមការប្រកួតរត់ប្រណាំង និងការប្រណាំងកង់អបអរសាទរ ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាលឆ្នាំ២០២៣ មានអ្នកចូលរួមជិត ៧០០ នាក់ក្នុងព្រឹត្តការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែកស្រុកពញាឮ ។

អភិបាលរងខេត្តកណ្តាល លោក ហាក់ សុខមករា នៅថ្ងៃទី ១៥ ខែមេសានេះ ហើយត្រូវនឹងថ្ងៃទី២នៃព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ បានចូលរួមផ្តល់ពានរង្វាន់ដល់កីឡាករ កីឡាការនីដែលបានចូលរួម កម្មវិធីរត់ប្រណាំងជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយ ជាច្រើនទៀត ក្នុងព្រឹត្តការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែកស្រុកពញាឮ ។

កម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរ ព្រឹត្តការណ៍សង្ក្រាន្ត ខេត្តកណ្តាល ភំ្នព្រះរាជទ្រព្យ នាពេលនេះ មានកីឡាករ កីឡាការនី ចូលរួម សរុបចំនួន៤៩៩នាក់ ដោយចែកចេញជា២ផ្នែក៖គឺទី១ ការរត់ប្រណាំង នារីចម្ងាយ ៣គីឡូម៉ែត្រ សរុបចំនួន ២៥៩នាក់និងទី២ ការរត់ប្រណាំងបុរស ចម្ងាយ ៥គីឡូម៉ែត្រ សរុបចំនួន២៤០នាក់ ។

វិញ្ញាសាប្រកួតប្រណាំងកង់ចម្ងាយ ៨ គីឡូម៉ែត្រ មានកីឡាករកីឡាការិនីសរុបជាង ២០០ នាក់ត្រូវបានលោក ហាក់ សុខមករា និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលចូលរួម ប្រគល់ជ័យលាភីលើកទឹកចិត្តនៅក្នុង សង្ក្រាន្តសន្តិភាពខេត្តកណ្ដាល៕ដោយ៖លី ភីលីព

Most Popular

To Top