The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបបានរៀបចំផែនការ ក្នុងការកែលំអកីឡាដ្ឋាន Etihad បន្ថែមទៀត ដើម្បីធ្វើឲ្យទីនេះ ក្លាយទៅជាកន្លែងកំសាន្តខ្នាតពិភពលោក ទាំងទេសចរនិងកីឡា ។
ក្នុងចំណោមផែនការអភិវឌ្ឍ គេសង្កេតឃើញមាន ដូចជាការរៀបចំកីឡាដ្ឋាន នៅភាគខាងជើងឡើងវិញ ដើម្បីបង្កើនចំនួនអ្នកទស្សនា ទៅដល់៦០០០០នាក់ និងការកសាងជានបន្ថែម ព្រមទាំងទីតាំងបារលើអាកាសឬ Sky Bar ផង។
ក្រៅពីនោះគេសង្កេត ឃើញ មានផែនការកសាង ទីតាំងអាហារថ្មី ទីតាំងហាងទំនិញថ្មី សារមន្ទីរនិងសណ្ឋាគារថ្មី ដែលមានចំនួនបន្ទប់ ដល់ទៅ៤០០បន្ទប់ទៀតផង ដែលជឿជាក់នឹងអាចផ្តល់ ការងារសរុបដល់ពលរដ្ឋក្នុង ទីក្រុងឡងដល់ទៅ២៦០០នាក់ ជាមួយនឹងទំហំវិនិយោគថ្មីនេះ ប្រមាណជា៣០០លានផោន ៕
ប្រែសម្រួល៖ស៊ុនលី