ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងប្រតិភូគណៈកម្មការជំនាញរបស់ CAMSOC នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះបានអញ្ញើញចុះពិនិត្យ ទីលាន ព្រមជាមួយហេដ្ឋា រចនាសម្ព័ន្ធនានាមុនព្រឹត្តការណ៍កីឡា SEA GAMES 2023 លើកទី៣២មកដល់ ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចុះពិនិត្យទីលានរួមមានបរិវេណ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពិនិត្យឲ្យបានល្អិតល្អន់បំផុត សម្រាប់ការត្រៀម ខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដោយទីតាំងមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ នេះត្រូវបានជ្រើសរើសរៀបចំការ ប្រកួតលើវិញ្ញសារកីឡាបាល់ទាត់នារី ។

ចំពោះទីលានបាល់ទាត់របស់ សមាគមកីឡាបាល់ទាត់កង យោធពលខេមរភូមិន្ទ បានរៀបចំកែលម្អបំពាក់កៅអីនៅតំបន់VIP បានរួចរាល់ ហើយក៍បាននិងកំពុងតែបង្ហើយ ការរៀបចំកែលម្អ ប្រព័ន្ធអំពូលបំភ្លឺទីលាន សម្រាប់ប្រកួកពេលយប់ផងដែរ ។
គណៈអចិន្រ្តៃយ៍គណៈកម្មាធិការជាតិCAMSOC ចុះត្រួតពិនិត្យទីលាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ “OCIC” សម្រាប់ប្រកួត ១៣ ប្រភេទកីឡារួមមាន កីឡាការ៉ាតេ កីឡាវ៉ូស៊ី កីឡា Arnis កីឡាជីជិតស៊ូ កីឡាគុនដាវ កីឡាគុនល្បុក្កតោ និងកីឡាយូដូ។

កីឡា Pencak Silat កីឡាចំបាប់ កីឡាវូវីណាម កីឡាតេក្វានដូ WT កីឡាប្រដាល់សកល និងកីឡា Obstacle Race រហូតមកដល់ពេលនេះ ការរៀបចំទីលានប្រកួតទាំង២កន្លែងនេះ បានរួចរាល់ជាស្ថាពរ នៅសល់តែការតុបតែងប៉ាណូ បដា Logo មួយចំនួនទៀតប៉ុណ្ណោះ៕

