ភ្នំពេញ៖នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកីឡាអានីស មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក អ៊ូ តារា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកីឡាអានីសមានរយៈពេល ៣ ថ្ងៃចាប់ពីពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ដែលមានសិក្ខាកាម និងមន្រ្តីអាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិប្រហែល ៦០ នាក់ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែច្បាស់មុនឈានជើងធ្វើមន្តី្រការ ប្រកួតកីឡាអានីសការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ។
លោកបន្តថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាម និងមន្រ្តីអាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិចំនួន ៤ ប្រទេសរួមមានកម្ពុជា ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ព្រោះវគ្គនេះមានសារសំខាន់ចំពោះមន្រី្តទំាងជាតិ និងអន្តរជាតិដើម្បីអនុវត្តការងារជាអាជ្ញាកណ្តាល និងចៅក្រមក្នុងការកាត់ក្តី ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ឆ្នាំនេះ៕ដោយ៖លី ភីលីព




