The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea ម្តងទៀតកំពុងស្ថិតនៅក្នុងការ ពិចារណាគ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard បន្ទាប់ពីមិនបានបង្ហាញការប្រែប្រួលនៅក្នុងក្រុមសោះឡើយ នោះចាប់តាំងតែពីបានទទួលឱកាសត្រឡប់មកវិញនោះ។
ថ្មីៗនេះមានការណែនាំនិងវិភាគដោយក្រុមអ្នកជំនាញ បាល់ទាត់ជាច្រើនថា Chelsea គួរតែពិចារណាបេក្ខភាពរបស់លោក Jose Mourinho ឡើងវិញដើម្បីកែប្រែលទ្ធផលនៅពេលនេះ បានហើយក្នុងនោះលោក John Terry ជាដៃស្តាំផង។
ប្រធានក្លឹបលោក Todd Boehly មួយរយៈនេះហាក់មិនសូវទទួលបានលទ្ធផលល្អឡើយ ចាប់តាំងតែពីបានតែងតាំងគ្រូបង្វឹកលោក Graham Potter កាលពីខែកញ្ញាហើយព្រមទាំងបានចំណាយលុយរាប់រយលានដុល្លារតាំងតែពីខែមករា៕ប្រែសម្រួល៖ស៊ុនលី