The Football Insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Brighton បានដាក់គោលដៅធំមួយនៅចប់រដូវកាលនេះ ដើម្បីអាចបន្តកុងត្រាថ្មីជូនកីឡាករឆ្នើមជប៉ុន ម្នាក់របស់ខ្លួនបាន។
ប្រភពនេះបានបញ្ជាក់ថា Brighton នៅពេលនេះកំពុងធ្វើការយ៉ាងមមាញឹក រៀបចំឯកសារដើម្បីចរចាជាមួយកីឡាករ Kaoru Mitoma ដើម្បីអាចបន្តកុងត្រាថ្មីខណៈ ដែលបច្ចុប្បន្នកំពុងត្រូវបានក្លឹបធំៗ ជាច្រើនកំពុងចាប់អារម្មណ៍។
កីឡាករ Mitoma ខ្លួនឯងក៏បានបង្ហាញនូវបំណងចង់ចាកចេញ ផងដែរក្នុងពេលជាមួយគ្នានេះហើយ ជឿជាក់ថាក្រៅតែពីក្លឹបធំៗដូចជា Arsenal ហើយនោះក៏មានក្លឹបធំៗ ជាច្រើនផ្សេងទៀតនៅអឺរ៉ុប ចង់បានកុងត្រារបស់កីឡាករជើងខ្លាំងនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី