កីឡា

Brighton យក៣ពិន្ទុទាំងប្រផិតប្រផោយពី Man UTD

ការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមម្ចាស់ផ្ទះ Brighton ជាមួយនឹងក្រុមភ្ញៀវបិសាចក្រហម Man UTD ទាំងប្រផិតប្រផោយយកបាន ៣ពិន្ទុសម្រាប់សប្តាហ៍នេះ។

Brighton ធ្វើការគ្រប់គ្រងបាល់បានទៅដល់ ៦០ភាគរយនិងស៊ុតចំគោលដៅដល់ទៅ ៦ដងក្នុងការប៉ុនប៉ង់ទាំង ២២ដងប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ រហូតដល់នាទីចុងក្រោយនៃការប្រកួត។

កីឡាករ Alexis Mac Allister គឺជាអ្នកស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ ក្នុងការប្រកួតហើយវាបានកើតឡើងនៅនាទី ទី៩០បូក៩ទៅហើយនៃការប្រកួត។

បញ្ចប់ការប្រកួតនេះធ្វើឲ្យ Man UTD បន្តឈរនៅលេខរៀងទី ៤បណ្តោះអាសន្នមាន ៦៥ពិន្ទុខណៈដែល Brighton រំកិលខ្លួនបន្តិចមកលេខរៀងទី ៦មាន៥៥ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top