កីឡា

Liverpool ដាក់ចិត្តចរចាឲ្យបានកីឡាករ Alexis Mac Allister នៅរដូវក្តៅនេះ

ហង្សក្រហម Liverpool បានរៀបចំការងារធ្វើបទបង្ហាញរួចរាល់ហើយ ទៅកាន់គណកម្មការគ្រប់គ្រងក្លឹប ដើម្បីអាចបន្តដំណើរការបន្ថែមទៀតសង្ឃឹម អាចនាំយកកីឡាករឆ្នើម ម្ចាស់ពានរង្វាន់ពិភពលោក Alexis Mac Allister មកចូលរួមក្លឹបនារដូវក្តៅខាងមុខបាន។

កីឡាករខ្សែបម្រើសញ្ជាតិអាហ្សង់ទីន រូបនេះកំពុងស្ថិតនៅក្នុងគោលដៅរបស់ក្លឹប Liverpool ជាច្រើនសប្តាហ៍មកហើយ និងកំពុងរងចាំការផ្តល់ភ្លើងខៀវ ពីសំណាក់គណកម្មការគ្រប់គ្រងក្លឹបជាមុន ដើម្បីអាចបន្តដំណើរការចរចា ឲ្យបានខ្លាំងជាងនេះ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ទាំងនៅក្រុមជម្រើសជាតិលើកពានរង្វាន់ ពិភពលោកលើកដំបូងឲ្យអាហ្សង់ទីន និងបានជួយឲ្យក្លឹប Brihgton ទទួលបានលទ្ធផលយ៉ាងល្អនៅរដូវកាលនេះ ហើយបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ៦បណ្តោះអាសន្នផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top