កីឡា

ប្រេស៊ីល ដាក់ផែនការតាមចែចង់លោក Carlo Ancelotti ជាគ្រូជម្រើសជាតិ

សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF និងប្រធានសហព័ន្ធលោក Ednalod Rodrigues ត្រូវបាន The Goal ចេញផ្សាយថា កំពុងរៀបចំផែនការសុំចរចា ជាមួយនឹងគ្រូបង្វឹករបស់ក្លឹប Real Madrid បច្ចុប្បន្នគឺលោក Carlo Ancelotti ហើយដើម្បីទទួលយកតំណែងគ្រូបង្វឹកជម្រើសជាតិថ្មី។

បច្ចប្បន្នគ្រូបង្វឹករូបនេះមានកុងត្រា ជាមួយនឹងក្លឹបរហូតដល់ឆ្នាំ ២០២៤ហើយនៅមិនទាន់មានសញ្ញាណាមួយ អំពីការបន្តកុងត្រាថ្មីជាមួយគ្នានោះនៅ ឡើយដែរហើយប្រធានសហព័ន្ធប្រេស៊ីល លោក Rodrigues ក៏បានចេញមកអះអាងហើយដែរថា ព័ត៌មានអំពីការចង់បានគ្រូបង្វឹកអ៊ីតាលី រូបនេះគឺជាការពិត។

បច្ចុប្បន្ន Real Madrid ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ancelotti កំពុងមានភាពរីកចម្រើននិងទទួលបាន លទ្ធផលល្អហើយជាក់ស្តែងរដូវកាលនេះ ក្រុមនៅកំពុងមានឱកាសលើកពាន Copa de Rey ផងនិងពានរង្វាន់ក្នុងស្រុកផ្សេងទៀត បូករួមទាំងពានរបស់អឺរ៉ុប Champions League ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top