កីឡាករ Rasmus Hojlund មួយរយៈចុងក្រោយនេះ តែងតែមានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងនិងចរចាជាមួយនឹង ក្លឹបបិសាចក្រហម Man UTD ទាំងដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹប Atalanta មិនទាន់ផុតកំណត់នៅឡើយ។
The Goal ជឿជាក់ថាក្លឹបអ៊ីតាលី មួយនេះក៏គ្មានផែនការរក្សាទុកកីឡាកររូបនេះដែរ ហើយនឹងរងចាំស្តាប់សំណើរទាំងឡាយណា ដែលមានតម្លៃសមទៅនឹងអ្វីដែលខ្លួនចង់បាន។
កីឡាករ Hojlund មានវ័យទើបតែ ២០ឆ្នាំប៉ុន្តែគាត់បានបង្ហាញក្លឹបជាច្រើនថា គាត់ពិតជាសាកសមបំផុតសម្រាប់លេងក្នុងតំណែងប្រយុទ្ធ កណ្តាលហើយគិតមកដល់ពេលនេះគាត់រកបាន ១៤គ្រាប់មកហើយពេញមួយរដូវកាលកន្លងមកនេះ៕ ប្រែសម្រួល៖ស៊ុនលី