កីឡា

Atalanta ដាក់តម្លៃខ្លួន Romero ដែល Man UTD កំពុងចង់បាន ដល់ទៅ 60 លានអ៊ឺរ៉ូ

បរទេស ៖ ក្រៅតែពីក្លឹបបិសាចក្រហម Man UTD ហើយនោះ ក្លឹបអង់គ្លេស ដូចជា Spurs និងក្លឹបអេស្បាញ Barcelona ជាដើមក៏មានបំណងចង់ បានកីឡាករខ្សែការពារ អាហ្សង់ទីន Romero ផងដែរ ។

ទោះបីជាយ៉ាងណាក្តី ក្លឹប Atalanta បានកំណត់តម្លៃខ្លួន របស់កីឡាករ Cristian Romero នេះ រួចទៅហើយ ប្រមាណជា ៦០លានអ៊ឺរ៉ូ សម្រាប់ការដោះដូរទាំងឡាយណា ដែលធ្វើឡើង នៅក្នុងរដូវក្តៅនេះ ។

Atalanta បានរំពឹងទុកថា ក្លឹបបិសាចក្រហម Man UTD នឹងក្លាយទៅជាក្លឹបតែមួយគត់ ដែលហ៊ានឲ្យតម្លៃនេះសម្រាប់ កីឡាករវ័យ២៣ឆ្នាំ ប៉ុន្តែរហូតមកដល់ នាទីចុងក្រោយនេះ ទៅហើយនៅមិនទាន់ឃើញមានសំណើរ ជាផ្លូវការណាមួយ ពីសំណាក់ក្លឹប អង់គ្លេសនេះនៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top